ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានឲ្យដឹងថា រាជរដ្ឋាភិបាលថៃ បានប្រកាសបន្ដដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេល១ខែ បន្ថែមទៀត ចាប់ពីថ្ងៃទី១ ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបន្ដទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា «សូមប្រជាពលរដ្ឋខ្មែរ នៅប្រទេសថៃទាំងអស់ មេត្តាបន្ដចូលរួម សហការយ៉ាងសកម្មថែមទៀត ដើម្បីអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងសូមរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បន្ដទៀត»៕
