Covid-19

អ៊ីស្រាអ៊ែល មានអ្នកឆ្លងជំងឺ កូវីដ១៩ កើនឡើងដល់ជាង ១ម៉ឺននាក់

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីស្រាអ៊ែល បានរាយការណ៍មកថា មានករណីថ្មីនៃអ្នកឆ្លងវីរុសកូរ៉ូណា ចំនួន២.៥៧៦នាក់ គិតត្រឹមថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេស បានកើនឡើងដល់១១៦.៥៩៦នាក់ ។

ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ដោយការឆ្លងជំងឺបានកើនឡើងដល់៩៣៩នាក់ ដែលមានអ្នកស្លាប់ថ្មីចំនួន២០នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរបានថយចុះពី៤៤៤នាក់មកនៅត្រឹម៤៣៧នាក់ ក្នុងចំណោមអ្នកជំងឺចំនួន៨៩១នាក់ ដែលបានព្យាបាលនៅមន្ទីរពេទ្យនាពេលបច្ចុប្បន្ននេះ ។

ក្រសួងបានឲ្យដឹងថា ចំនួនអ្នកជាសះស្បើយពីជំងឺបានកើនឡើងដល់៩៥.០០៩នាក់ ជាមួយគ្នានេះដែរ មានអ្នកសះស្បើយថ្មីចំនួន២.២១៣នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកឆ្លងជំងឺមានសណ្ឋានធ្ងន់ធ្ងរចំនួន២០.៦៤៨នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top