ញូវដេលី៖ទីភ្នាក់ងារ ចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍ទី៥ខែកញ្ញានេះ បានឲ្យដឹងថាប្រទេសឥណ្ឌាបានរាយការណ៍ករណីកូវីដ១៩ ដែលបានកើនឡើងដល់ទៅ៤លានករណីជាលើកដំបូងនៅថ្ងៃនេះ។
យោងតាមការបញ្ជាក់របស់ ក្រសួងសុខាភិបាលរបស់ ឥណ្ឌាបានបញ្ជាក់ថាចំនួនអ្នកឆ្លងគិតត្រឹមថ្ងៃសៅរ៍គឺមានទៅដល់៤០២៣១៧៩នាក់ ចំណែកអ្នកដែលបានបាត់បង់ជីវិតដោយសារកូវីដ១៩នេះ ក៏បានកើនឡើង ទៅដល់៦៩៥៦១នាក់ផងដែរ។
គួរឲ្យដឹងដែរថាត្រឹមតែរយៈពេល២៤ម៉ោង ចុងក្រោយតួលេខនៃអ្នកឆ្លងថ្មីនៅទូទាំងប្រទេសមានចំនួនទៅដល់៨៦៤៣២នាក់ ខណៈដែលតួលេខស្លាប់មានទៅដល់១០៨៩នាក់៕
ប្រែសម្រួល៖ស៊ុនលី
