ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ថា ទិន្នន័យចុងក្រោយបង្ហាញ ដោយក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃចន្ទថា តែក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ គឺខ្ពស់បំផុត ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ដល់ទៅ៩០.៨០២នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នៅក្នុងប្រទេសឥណ្ឌា ទន្ទឹមនឹងដែរ ចំនួនអ្នកស្លាប់ បានកើនឡើងបន្ថែមទៀត ចំនួន១.០១៦នាក់ ។
សរុបអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់៤.២០៤.៦១៣នាក់ និងមានអ្នកស្លាប់ សរុបកើនដល់៧១.៦៤២នាក់ នៅក្នុងប្រទេស ។
មានការកើនឡើង នៃអ្នកឆ្លងជំងឺខ្ពស់បំផុត ក្នុងអំឡុងពេលប៉ុន្មានថ្ងៃមកនេះ ដែលការធ្វើតេស្តរកឃើញមេរោគ នៅទូទាំងប្រទេស ។
បច្ចុប្បន្ននេះ អ្នកមានជំងឺកូវីដ១៩ នៅក្នុងប្រទេសចំនួន ៨៨២.៥៤២នាក់ ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន៣.២៥០.៤២៩នាក់ បានជាសះស្បើយទាំងស្រុង និងបានចាកចេញ ពីមន្ទីរពេទ្យវិញហើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា