បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទបានសរសេរថាប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ករណីបាត់បង់ជីវិតថ្មីដោយសារ កូវីដ១៩មានចំនួន ៤ នាក់បន្ថែមទៀតគិតត្រឹមថ្ងៃអាទិត្យដែលបានធ្វើឱ្យចំនួន អ្នកស្លាប់នៅក្នុងប្រទេសកើនឡើងដល់ ២០ នាក់នេះ។
ប្រភពដដែលបានចេញផ្សាយទៀតថា ថាបុរសអាយុ ៧៥ ឆ្នាំម្នាក់, ស្ត្រីចំណាស់អាយុ ៩០ ឆ្នាំចំនួន២នាក់, ស្ត្រីអាយុ ៧៤ ឆ្នាំម្នាក់ ដែលទើបតេស្ត៍ឃើញវិជ្ជមានកូវីដ១៩ កាលពីពេលថ្មីៗនេះបានស្លាប់កាលពី ថ្ងៃសៅរ៍និងថ្ងៃអាទិត្យបន្តបន្ទាប់គ្នា។តួលេខរបស់ក្រសួងក៏បានបង្ហាញដែរថាសរុបករណីឆ្លងថ្មីចំនួន ១៣៦ ត្រូវបានរាយការណ៍នៅយប់ថ្ងៃអាទិត្យនៅក្នុងប្រទេសដែលសរុបចំនួន ករណីឆ្លងទូទាំងប្រទេសបានកើនឡើងដល់ ២៩៣២ ករណីហើយ។
ទោះជាយ៉ាងណាក្តីមកដល់ពេលនេះផងដែរ យោងតាមតួលេខអ្នកជំងឺប្រមាណជា ៦៩៩ នាក់បានជាសះស្បើយ៕
ប្រែសម្រួល៖ស៊ុនលី