សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសប្រេសីល បានប្រកាសកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកដែលស្លាប់នៅក្នុងប្រទេស ដែលបានចុះក្នុងបញ្ជី ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានចំនួន៧៣៩នាក់ ដែលនាំឲ្យតួលេខសរុប នៃអ្នកស្លាប់ បានកើនឡើងដល់១៣៦.៥៣២នាក់ ។
លើសពីនេះ ក្រសួងបានរាយការណ៍ថា ចំនួនអ្នកឆ្លងជំងឺថ្មីគឺ៣៣.០៥៧នាក់ ត្រូវបានចុះក្នុងបញ្ជីរួចហើយ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនសរុប នៃអ្នកឆ្លងជំងឺបានកើនឡើងដល់ ៤.៥២៨.២៤០នាក់ ។
រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋ រស់នៅច្រើនជាងគេ របស់ប្រទេសប្រេស៊ីល ហើយបានរង នូវផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារជំងឺ ដែលមានអ្នកស្លាប់ ចំនួន៣៣.៩២៧នាក់ បន្ទាប់មកមានរដ្ឋ រីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកស្លាប់ ចំនួន១៧.៦៣៤នាក់ ។
ទំាងពីររដ្ឋនេះ គ្រោងនឹងបើកថ្នាក់រៀនវិញ នៅក្នុងខែតុលាខាងមុខ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា