ភ្នំពេញ៖ ទោះបីជាមានការខកខាន ការសិក្សាមួយរយៈពេល ដោយសារជំងឺ កូវីដ១៩ក្តី ក្រសួងអប់រំយុវជននិងកីឡា នឹងផ្តល់និន្ទេស ជូនបេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬបាក់ឆ្នាំ២០២០នេះ ឲដូចជាការប្រឡងឆ្នាំមុនៗដែរ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា៖ «ការប្រឡងបាក់ឌុបឆ្នាំ២០២០ នឹងមាននិទ្ទេសA, B, C, D, E ដូចឆ្នាំមុនដែរ។ ដើម្បីរក្សាគុណភាពការប្រឡង ក្រសួងអប់រំ យុវជន និងកីឡាបន្តអនុ វត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ទន្ទឹមពេលនឹង ការ អនុវត្តវិធានការសុវត្ថិ ភាពសុខភាព សម្រាប់ការប្រឡងបាក់ឌុប ថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ ២០២ ០»។
អ្នកនាំពាក្យក៏បានឲ្យដឹងថា ពេលនេះ ក្រសួងអប់រំបានកំពុងរៀបចំលិខិត ស្នើសុំបន្តកិច្ចសហការ ពីសំណាក់ក្រសួង-ស្ថាប័នពាក់ ព័ន្ធដូចជា ក្រសួងមហាផ្ទៃ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ក្រសួងសុខាភិបាល។ ចំពោះលទ្ធភាព យ៉ាង ណា នោះក្រសួងអប់រំ នឹងបញ្ជាក់ជូនពីការចូលរួម របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រោយមានការឆ្លើយតប នាពេលក្រោយ។
លោកបញ្ជាក់ថា «ខ្ញុំសូមអនុញ្ញាត ផ្ញើសារជូនប្អូនៗសិស្សានុសិស្ស ជាពិសេស បេក្ខជន ប្រឡងថា ការសម្រេចបំណងជីវិត ស្ថិតនៅក្នុងកណ្តាប់ដៃរបស់ប្អូនៗ។ ស្វ័យសិក្សា ដើតួនាទី សំខាន់ ជាពិសេសក្នុងបរិបទកូវីដ-១៩»។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក៏បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា សូមលើកទឹកចិត្តសិស្សានុសិស្ស បន្តស្វ័យសិក្សា និងរៀនសូត្រអនឡាញ និងទូរទស្សន៍ទទ ក២ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្រោមការគាំទ្រពីលោកគ្រូ អ្នកគ្រូ មាតាបិតា និងគ្រ ប់ភា គីពាក់ព័ន្ធដោយបន្តអនុ វត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល។
លោកបន្តថា ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អាជ្ញាធរមូលដ្ឋាន ដៃគូរអភិវឌ្ឍន៍ ក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមជាមួយក្រសួង មុន និងក្នុងបរិបទកូវីដ-១៩ ក្នុងការត្រៀមរៀបចំ ដំណើរការការប្រឡងបាក់ឌុបនេះ។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តគោរព ច្បាប់ចរាចរណ៍ ដូចជាពាក់មួកសុវត្ថិភាពជាដើម ជាពិសេសធ្វើដំណើរក្នុងកំឡុងពេលប្រឡ ងខាងមុខនេះ និងសូមបន្តអនុវត្តវិធានការ សុវត្ថិភាពសុខភាពទាំងអស់គ្នា។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងអប់រំ ក៏បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បេក្ខជនដែលដាក់ឈ្មោះ ចូលរួមប្រឡងបាក់ឌុប មានចំនួនសរុប១២១,២០១នាក់ (កើន៤,១៥៨នាក់) ស្រី៦៣,៩៣៧នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំ នួន៤០, ៧៦៥នាក់ (៣៣.៦៣%) ស្រី២៣,៦៣៦នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៨០,៤៣៦នាក់ (៦៦.៣៧%) ស្រី៤០,៣០១នាក់។ បេក្ខជនចំណេះទូទៅ ១០២,០៣៧នាក់(៨៤១៩%) បេក្ខជនស្វៃរិន១៣,៩៩១នាក់ (១១.៥៤%) បេក្ខជន បំពេញវិជ្ជា៣,២៦០នាក់(២.៧%) និងបេក្ខជនស្វៃរិនបំពេញវិជ្ជា ១,៩១៣នាក់ (១.៥៨%)។ បេក្ខជនសាធារណៈ១១៣,១៧៣នាក់(៩៣.៣៨%) ស្រី៥៩,៨៣៣នាក់ និងបេក្ខជនឯកជន ៨,០២៨នាក់ (៦.៥៧%) ស្រី៤,១០៤ នាក់។
ក្រសួងអប់រំ ក៏បានឲ្យដឹងថា ក្នុងចំណោមបេក្ខជន ដាក់ចូលរូមប្រឡងទាំងអស់ មានបេក្ខជន ជ្រើសរើសភាសាអង់គ្លេស ១២០,៦០៥នាក់ (៩៩.៥១%) ស្រី៦៣,៦៣២នាក់ និងបេក្ខជន ជ្រើសរើសភាសាបារាំង ៥៩៦នាក់ (០.៤៩%)ស្រី៣១៧នាក់។ សម្រាប់មណ្ឌល ប្រឡង ទៅទាំងប្រទេស មានចំនួន២៣៧មណ្ឌល (កើន៣៥មណ្ឌល) និងចំនួនបន្ទប់ ៤,៨៩១បន្ទប់ (កើន១៦៧បន្ទប់) ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៨២មណ្ឌល (កើន៧មណ្ឌល) ១,៦៥១បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១៥៥មណ្ឌល (កើន២៨មណ្ឌល) ៣,២៤០ បន្ទប់៕ ដោយ៖ ស.សំណាង