វ៉ាស៊ីនតោន៖ ស្ទើរតែពាក់កណ្តាល នៃរដ្ឋអាមេរិក កំពុងរាយការណ៍ អំពីចំនួននៃករណីថ្មីជំងឺកូវីដ-១៩ ដែលកំពុងតែកើនឡើង ខណៈដែលអ្នកជំនាញខាងសុខភាព បានព្រមានពីការកើនឡើង នៃវីរុសឆ្លងនៅសហរដ្ឋអាមេរិក ក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងាខាងមុខនេះ។
គិតត្រឹមថ្ងៃអាទិត្យ ចំនួនករណីថ្មី នៃជំងឺកូវីដ-១៩ បានកើនឡើងយ៉ាងហោចណាស់ ១០ ភាគរយ ឬច្រើនជាងនេះ បើប្រៀបធៀបទៅនឹងសប្តាហ៍មុន នៅក្នុងរដ្ឋចំនួន ២១ ដែលភាគច្រើននៃពួកគេ គឺនៅភាគខាងលិច នេះបើយោងតាមការវិភាគ របស់ទូរទស្សន៍ស៊ីអិនអិន ពីទិន្នន័យ របស់សាកលវិទ្យាល័យ Johns Hopkins ។
ករណីកំពុងកើនឡើង នៅក្នុងរដ្ឋចំនួន ២១ របស់សហរដ្ឋអាមេរិក ដូចជា Alabama, Alaska, Nevada, New Jersey, Oregon, South Carolina និង Wyoming ។
នៅក្នុងនោះដែរ រដ្ឋចំនួន ១៨ផ្សេងទៀត កំពុងរក្សាស្ថិរភាព ហើយមានតែរដ្ឋចំនួន ១១ ប៉ុណ្ណោះ ដែលរួមមានរដ្ឋអារីហ្សូណា រដ្ឋ Louisiana រដ្ឋ Tennessee និងរដ្ឋ New Hampshire ដែលមានការធ្លាក់ចុះករណីថ្មីជាង ១០ ភាគរយបើប្រៀបធៀប ទៅនឹងសប្តាហ៍មុន៕ ដោយ៖ ឈូក បូរ៉ា