Covid-19

ឥណ្ឌា កើនចំនួនអ្នកឆ្លងកូវីដ១៩ លើស៨លាននាក់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានសរសេរថា ករណីឆ្លងវិរុសកូវីដ១៩ បានបន្តកើនឡើង នៅអាស៊ីប៉ាស៊ីហ្វិក ខណៈដែលប្រទេសឥណ្ឌា បានកត់ត្រានូវករណីឆ្លងថ្មី ចំនួន ៤៨ ៦៤៨ ករណីត្រឹមមួយថ្ងៃ ដែលវាធ្វើឲ្យចំនួនសរុប នៅទូទាំងប្រទេសបាន
កើនឡើងដល់ ៨ ០៨៨ ៨៥១ ករណី។

ក្នុងនោះផងដែរ ជាមួយនឹងចំនួនមនុស្សស្លាប់ ៥៦៤ នាក់ ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ វាបានធ្វើឲ្យចំនួនអ្នកស្លាប់ នៅក្នុងប្រទេសដោយសារជំងឺរាតត្បាត បានឈានដល់ ចំនួន ១២១ ០៩០ នាក់ នេះបើយោងតាមទិន្នន័យផ្លូវការ ដែលចេញផ្សាយ ដោយរដ្ឋាភិបាលឥណ្ឌា។

មកដល់ពេលនេះ មានករណីផ្ទុកនិងកំពុង បន្តព្យាបាលមានចំនួន ៥៩៤ ៣៨៦ ករណីនៅក្នុងប្រទេស ខណៈមនុស្ស ៧ ៣៧៣ ៣៧៥ នាក់ ត្រូវបានព្យាបាល
និងចាកចេញពីមន្ទីរពេទ្យទៅវិញហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top