Covid-19

សាកលវិទ្យាល័យ Johns Hopkins៖ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងលើស៩លាននាក់់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង៩លាននាក់ គិតត្រឹមថ្ងៃសុក្រ ។

សាកលវិទ្យាល័យបានឲ្យដឹងថា សហរដ្ឋអាមេរិក ត្រូវបានគេរាប់ចំនួនអ្នកឆ្លងជំងឺកូវីដ១៩មានរហូតដល់៩.០០៧.២៩៨នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បានកើនឡើងដល់២២៩.២៩៣នាក់ គិតត្រឹមម៉ោង៣និង២៤នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៩និង២៤នាទីម៉ោងសកល ។

រដ្ឋកាលីហ្វ័រនីញ៉ា ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺ៩២៥.៥០៩នាក់ ដែលជារដ្ឋស្ថិតនៅក្នុង លំដាប់ខ្លួស់ដែលមាននៅ ក្នុងបញ្ជីដែលបានរាប់នៅសហរដ្ឋអាមេរិក ។ រដ្ឋតិចសាស់ ជារដ្ឋជាប់លំដាប់លេខ២ ដែលមានអ្នកឆ្លងជំងឺចំនួន៩១៩.៦៦១នាក់ បន្ទាប់មកទៀតមានរដ្ឋ ផ្លរីដា មានចំនួន៧៩៩.៧៣៨នាក់ ។ ក្រុងញ៉ូវយ៉ក ត្រូវបានគេបញ្ជាក់ថា មានអ្នកឆ្លងជាងកន្លះលាននាក់ ។

សហរដ្ឋអាមេរិក មានករណីជំងឺកូវីដ១៩លើសពី៥លាននាក់ គិតត្រឹមថ្ងៃទី០៩ ខែសីហា និងបានកើនឡើងដល់៦លាននាក់ គិតត្រឹមថ្ងៃទី៣១ សីហា ហើយលើសពី៧លាននាក់គិតត្រឹមថ្ងៃទី២៥ កញ្ញា និងលើសពី៨លាននាក់គិតត្រឹមថ្ងៃទី១៦ ខែតុលា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top