Covid-19

រលកទី២ នៃជំងឺកូវីដ១៩ ញុំាងឲ្យបារំាង ឈានដល់បិទប្រទេស និងមានអ្នកឆ្លងកើនឡើង ដល់ជាង១,៣លាននាក់

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ថា ទីភ្នាក់ងារសុខភាពសាធារណៈ បានចេញទិន្នន័យចុងក្រោយកាលពីថ្ងៃសុក្រថា ប្រទេសបារំាង ជាថ្ងៃដំបូងហើយនៃការបិទប្រទេស ដើម្បីទប់ស្កាត់រលកទី២នៃការឆ្លងរាលត្បាតវីរុសកូរ៉ូណា ដែលត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងបន្ថែមទៀតចំនួន៤៩.២១៥នាក់ ដែលជាករណីនៃវីរុសកូរ៉ូណា ។

ចំនួនអ្នកឆ្លងជំងឺគិតចាប់ពីផ្ទុះឡើងនៃជំងឺបានកើនឡើងដល់១.៣៣១.៩៨៤នាក់ ។ ជាមួយគ្នានេះដែរ មានអ្នកឆ្លងបន្ថែមទៀតចំនួន២៥៦នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ១៩កើនឡើងដល់៣៦.៥៦៥នាក់ ។

បច្ចុប្បន្ននេះ ពលរដ្ឋប្រមាណ២២.១៥៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យដែលបានឆ្លងជំងឺកូវីដ១៩ ក្នុងនោះរាប់បញ្ចូលទាំង៣.៣៦៨នាក់ ។

ពិភពលោក ត្រូវបានគេដឹងថា ឈានចូលរលកទី២នៃការឆ្លងជំងឺរាតត្បាតកូវីដ១៩ បណ្តាប្រទេសជាច្រើន ក្នុងនោះរាប់បញ្ចូលទាំង បារាំង អាល្លឺម៉ង់ ចិន រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក កំពុងតែប្រជែងគ្នាដើម្បីស្វែងរកវ៉ាក់សាំង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top