បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា លោកនាយរដ្ឋមន្ត្រីអង់គ្លេស Boris Johnson ដែលបានថ្លែងទៅកាន់ សមាជិកសភារបស់ខ្លួន
ចុងក្រោយនេះបែប ព្រមានថាចំនួនអ្នកស្លាប់ ដោយសារកូវីដ១៩ នឹងអាចកើនឡើងទ្វេដង នៅពេលរដូវរងាឈានចូលមកដល់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់សភារបស់អង់គ្លេស លោក Boris បានបញ្ជាក់ថា នឹងមិនមានជម្រើសផ្សេង ក្រៅតែពីការបិទប្រទេសចំនួន ៤សប្តាហ៍បន្ថែមទៀត
នោះទេហើយសំណូមពរ ឲ្យមានការគាំទ្រ ចំពោះផែនការរបស់គាត់មួយនេះ។
គួរឲ្យដឹងដែរថា បើមិនមានអ្វីប្រែប្រួលទេនោះ លោក Boris ប្រកាសច្បាស់ហើយថា កាលពីថ្ងៃសៅរ៍ថា ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះទៅអង់គ្លេស នឹងត្រូវបិទទ្វាប្រទេសសាជាថ្មី
រយៈពេល៤សប្តាហ៍ ទាំងក្លឹប បារ ហាងមិនសំខាន់ និងកន្លែងគោរពបូជាផ្សេងៗផង៕
ប្រែសម្រួល៖ស៊ុនលី