Covid-19

WHO៖ កូរ៉េខខាងជើង មិនបានរាយការណ៍ ស្ដីពីការឆ្លងជំងឺកូវីដ- ១៩នោះទេ

សេអ៊ូល៖ របាយការណ៍របស់អង្គការសុខភាពពិភពលោក WHo នាពេលថ្មីៗនេះបានបង្ហាញថាប្រទេសកូរ៉េខាងជើង មិនបានរាយការណ៍អំពីការផ្ទុះ ឡើងនៃមេរោគឆ្លងថ្មីនៅ ក្នុងប្រទេសនេះទេ។

កូរ៉េខាងជើង បានធ្វើតេស្តលើមនុស្សចំនួន ១០.៤៦២ នាក់ និងអះអាងថាគ្មានករណីណាមួយត្រូវបានគេរាយការណ៍មកទេ គិតត្រឹមថ្ងៃទី២៩ ខែតុលា នេះបើយោងតាមរបាយការណ៍ស្ថានភាពចុងក្រោយប្រចាំសប្តាហ៍របស់ទីភ្នាក់ងារស្តីពីជំងឺកូវីដ-១៩ ។

ក្នុងចំណោមមនុស្ស ៥.៣៦៨ នាក់ ដែលត្រូវបានគេស្គាល់ថាបជាអ្នកជំងឺដែលសង្ស័យនៅកូរ៉េខាងជើងនោះមាន ៨ នាក់ជាជនបរទេស។

យោងតាមទីភ្នាក់ងារនេះបានឱ្យដឹងថា មនុស្សសរុបចំនួន ១៦១ នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីថ្ងៃទី១៥ ដល់ ២២ ខែតុលាដែលនាំឱ្យចំនួនអ្នកជំងឺ ដែលត្រូវបានដោះលែងមានចំនួន ៣២.០១១ នាក់គិតត្រឹមថ្ងៃទី២២ ខែតុលា។

ប្រភពបានឲ្យដឹងថាជនជាតិកូរ៉េខាងជើង ៨៤៦ នាក់ត្រូវបានគេសង្ស័យថា មានផ្ទុកវីរុសនេះក្នុងអំឡុងពេលនៃលទ្ធផលនេះដោយសារ“ ការឃ្លាំមើលកាន់តែខ្លាំង” ដោយបន្ថែមថា រាល់ការធ្វើតេស្តអវិជ្ជមាន៕

ដោយ ឈូក បូរ៉ា

To Top