បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានសរសេរថា ការវិភាគដំបូងមួយអាចបង្ហាញថាវ៉ាក់សាំងប្រឆាំង នឹងកូវីដ១៩មួយគឺអាចជួយការពារមនុស្សដល់ ទៅជាង ៩០ភាគរយពីការឆ្លងមេរោគ កូវីដ១៩។
ក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំង ដែលមានឈ្មោះថា Pfizer និង BioNTech បានពិពណ៌នាថាវាជាថ្ងៃដ៏អស្ចារ្យសម្រាប់វិទ្យាសាស្ត្រនិងមនុស្សជាតិ ។វ៉ាក់សាំងរបស់ពួកគេមួយនេះក៏ត្រូវបានគេដឹងដែរថាបានធ្វើតេស្តលើមនុស្សចំនួន ៤៣ ៥០០ នាក់មកហើយ នៅក្នុងប្រទេសចំនួន ៦ ហើយមិនមានការព្រួយបារម្ភអំពីសុវត្ថិភាពណាកើតឡើងឡើយ។
គួរឲ្យដឹងដែរថាក្រុមហ៊ុនគ្រោងនឹង ដាក់ពាក្យសុំការយល់ព្រម ជាបន្ទាន់ដើម្បីប្រើប្រាស់វ៉ាក់សាំងនេះនៅចុងខែនេះជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី