Covid-19

មហាយក្សចិន និង GCC គូសបញ្ជាក់ ពីកិច្ចសហប្រតិបត្ដិការវ៉ាក់សាំង ការពារជំងឺកូវីដ-១៩

ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា កិច្ចសហប្រតិបត្តិការវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ បានក្លាយជាចំណុចសំខាន់ នៃកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹងការរាតត្បាត រវាងប្រទេសចិន និងក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ (GCC) ។

លោកវ៉ាង យី បានធ្វើការកត់សម្គាល់ នៅពេលចូលរួមកិច្ចប្រជុំថ្នាក់ រដ្ឋមន្រ្តីចិន – GCC តាមរយៈសន្និសីទវីដេអូ ដោយបន្ថែមថា ការសាកល្បងគ្លីនិកដំណាក់កាលទី៣ ដំបូងបង្អស់របស់ពិភពលោក ដែលអនុវត្តដោយប្រទេសចិន ជាមួយអេមីរ៉ាតអារ៉ាប់រួម មានការរីកចម្រើនជាលំដាប់ ហើយមានប្រសិទ្ធិភាព ជាមួយមនុស្សចំនួន ៤៤០០០ នាក់ ដែលបានចាក់វ៉ាក់សាំង។

លោកបានបន្ដថា ប្រទេសចិន យកចិត្តទុកដាក់ខ្ពស់ និងមានឆន្ទៈ ក្នុងការឆ្លើយតបយ៉ាងសកម្ម ចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាជន ក្នុងតំបន់សម្រាប់ការចាក់វ៉ាក់សាំង និងចាត់វិធានការជាក់ស្តែង ដើម្បីលើកកម្ពស់ ការកសាងសហគមន៍ សុខភាពមនុស្ស ជាមួយបណ្តាប្រទេស GCC ៕ ដោយ៖ ឈូក បូរ៉ា

To Top