Covid-19

ប្រេស៊ីល មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជាង៦លាននាក់ហើយ

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៨.៣៩៧នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ ៦.០២០.១៦៤នាក់ ។

ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់បន្ថែមទៀត មាន៥៥២នាក់ ដោយសារវីរុស ត្រូវបានរាយការណ៍ឲ្យដឹងដោយក្រសួង ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់១៦៨.៦១៣នាក់ ។

ប្រទេសប្រេស៊ីល ត្រូវបានគេចាត់ទុកថា ជាប្រទេសជាប់លំដាប់លេខ២ ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេនៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top