វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ថា អ្នកនាំពាក្យរបស់កូនប្រុស របស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា លោក Donald Trump Jr បានធ្វើតេស្តវិជ្ជមាននៃជំងឺកូវីដ១៩ នៅក្នុងសប្តាហ៍នេះ និងត្រូវបានគេរំពឹងថា មិនទាន់បង្ហាញរោគសញ្ញាជំងឺ នៅឡើយទេ ។
អ្នកនាំពាក្យបាននិយាយថា កូនប្រុសវ័យក្មេងរបស់លោក ត្រាំ បានតាមដាន ពីរោគសញ្ញាជំងឺរបស់គាត់ កាលពីដើមសប្តាហ៍នេះ ហើយមិនទាន់ មានរោគសញ្ញាជំងឺនៅឡើយ និងបានធ្វើចត្តាឡីស័ក ។
គេបានដឹងថា លោក Trump Jr គឺជាសមាជិក ក្នុងគ្រួសារចុងក្រោយគេបង្អស់ នៅក្នុងគ្រួសាររបស់ប្រធានាធិបតី ដែលបានឆ្លងវីរុស ។
ប្រធានាធិបតី ស្ត្រីទី១ និងកូនប្រុសរបស់ពួកគេ គឺ Barron បានជាសះស្បើយពីវីរុសនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា