Covid-19

កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់បំផុត ចាប់តាំងពីខែមីនា

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ឲ្យដឹងថា មានករណីនៃវីរុសកូរ៉ូណាថ្មី ចំនួន៥៨៣នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលខ្ពស់បំផុតចាប់តាំងពីខែមីនា ដែលរងគ្រោះដោយរលកទី៣ ទោះបីជាមានវិធានការ ឲ្យនៅឆ្ងាយពីគ្នាក្នុងសង្គមក្តី ។

រដ្ឋាភិបាលបានស្នើឡើងវិញ ក្នុងការរឹតត្បិតទៅលើវិធានការគន្លាតសង្គម នៅក្រុងសេអ៊ូល និងនៅជុំវិញតំបន់ ជាច្រើននៅក្នុងសប្តាហ៍នេះ មានតែមួយខែគត់ បន្ទាប់បីបានថយចុះ ក្រោយពីមានករណីឆ្លងជំងឺក្នុងរលកទី២ ។

ឥឡូវនេះ ក្រុមអ្នកជំនាញការមួយចំនួន បាននិយាយថា រដ្ឋាភិបាល បានដកវិធានការណ៍ នៃការឈប់សម្រាក ខណៈដែលករណីឆ្លងជំងឺប្រចាំថ្ងៃ សរុបមានរហូតដល់៥០០នាក់ ក្នុងរយៈពេលដំបូង ចាប់តាំងពីថ្ងៃទី០៦ ខែមីនា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top