Covid-19

Biden និយាយទៅកាន់ពលរដ្ឋខ្លួនថា ពេលនេះជាពេលធ្វើសង្គ្រាមប្រឆាំងវិរុស មិនមែនសង្គ្រាមប្រឆាំងគ្នានោះឡើយ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា អនាគតប្រធានាធិបតីអាមេរិកថ្មី លោក Joe Biden បានធ្វើការអំពាវនាវ ទៅកាន់ពលរដ្ឋរបស់ខ្លួន ក្នុងការបញ្ចប់ទៅនូវរដូវកាល ដែលគួរឲ្យភ័យខ្លាច សម្រាប់រដូវរងារខាងមុខ ខណៈដែលប្រទេសទាំងមូល កំពុងតែប្រឈមមុខ ទៅនឹងបញ្ហាកូវីដ១៩ដ៏ធ្ងន់ធ្ងរ ដូចពេលបច្ចុប្បន្ននេះ។

ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ អំពីវិស្សមកាល Thanksgiving លោកបានបញ្ជាក់ថា ពលរដ្ឋអាមេរិកទាំងអស់ពេលនេះ កំពុងស្ថិតនៅក្នុងសង្គ្រាម ប្រឆាំងទៅនឹងវិរុសកូវីដ១៩
គឺមិនមែនជាពេល ដែលត្រូវធ្វើការសង្គ្រាម ប្រឆាំងគ្នាឯងនោះឡើយ។

លោក Biden ថែមទាំងអំពាវនាវទៀតថា ពលរដ្ឋអាមេរិក គួរតែផ្អាកជាបណ្តោះអាសន្ន នូវការសម្រាកលំហែ ដែលធ្វើឡើងជាប្រចាំឆ្នាំមួយនេះសិន ដោយសារតែករណី ឆ្លងកូវីដ១៩គឺមាន
ចំនួនកើនឡើងកាន់តែខ្លាំង។

ដោយឡែក ខណៈជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បែរជាបានធ្វើការអំពាវនាវ ឲ្យអ្នកគាំទ្ររបស់ខ្លួន ក្នុងការព្យាយាមតតាំង ទៅនឹងលទ្ធផលនៃ
ការបោះឆ្នោតថ្ងៃទី៣ខែវិច្ឆិកា កន្លងទៅទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top