Covid-19

Bloomberg៖ វៀតណាមជាប់លេខ១០ ជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩ ក្នុងចំណោមប្រទេសចំនួន៥៣

បរទេស៖ ចំណាត់ថ្នាក់ របស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានចុះបញ្ជីប្រទេសវៀតណាមទី ១០ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរឹងមាំបំផុតចំនួន ៥៣ ចំពេលមានការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយការរាតត្បាត របស់ជំងឺកូវីដ១៩។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសវៀតណាម មានពិន្ទុចំនួន ៧៤,៣ ក្នុងចំណោម ១០០ ដែលលើសពី ប្រទេសមហាអំណាចជាច្រើន ក្នុងពិភពលោករួមមាន សិង្ហបុរី នៅលេខទី១១, អាល្លឺម៉ង់នៅលេខរៀងទី១៤, សហរដ្ឋអាមេរិក នៅលេខរៀងទី១៨, រុស្ស៊ី នៅលេខរៀងទី២២ និងចក្រភពអង់គ្លេស នៅលេខរៀងទី២៨។

ផ្ទាំងពាណិជ្ជកម្ម

ចំណាត់ថ្នាក់ប្រទេស ដែលមានភាពធន ក្នុងពេលវាយលុយរបស់ជំងឺកូវីដ១៩ បានចេញផ្សាយនៅថ្ងៃអង្គារនេះ ដោយធ្វើការស្ទាបស្ទង់មតិ លើសេដ្ឋកិច្ចចំនួន ៥៣ ដែលមានទឹកប្រាក់ជាង ២០០ ពាន់លានដុល្លារ លើម៉ែត្រសាស្រ្តសំខាន់ៗមួយចំនួន រួមទាំងការកើនឡើង នៃករណីវីរុស ដល់អត្រាមរណភាពទូទៅ សមត្ថភាពតេស្ត និងកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង សមត្ថភាពប្រព័ន្ធសុខាភិបាលមូលដ្ឋាន ផលប៉ះពាល់ នៃការបិទប្រទេសលើកត្តាទាំងនេះ សេដ្ឋកិច្ចនិងសេរីភាព ក្នុងការធ្វើដំណើររបស់ពលរដ្ឋ។ វាបានប្រើប្រាស់ទិន្នន័យ ដែលបានរាយការណ៍ រហូតដល់ថ្ងៃទី ២៣ ខែវិច្ឆិកា៕ ប្រែសម្រួលៈ ណៃ តុលា

To Top