ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ករណីនៃជំងឺកូវីដ១៩បានបន្តកើនឡើង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដែលឥណ្ឌា បានកត់ត្រាមានចំនួន៤៤.៤៨៩ករណី ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឹសរុបកើនឡើងដល់៩.២៦៦.៧០៥នាក់ ។
យោងតាមទិន្នន័យចុងក្រោយចេញដោយ ក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់់១៣៥.២២៣នាក់ ខណៈដែលអ្នកជំងឺចំនួន៥២៤នាក់ បានស្លាប់់ចាប់តាំងពីព្រឹកថ្ងៃពុធ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីនៅក្នុងប្រទេសឥណ្ឌូនេស៊ី សបានកើនឡើង៤.៩១៧នាក់ ក្នុងរយៈពេលមួយថ្ងៃ បានកើនឡើងដល់់៥១៦.៥៧៣នាក់ ។
វីរុសនេះបានឆ្លងរាលដាលដល់ខេត្តទំាងអស់ចំនួន៣៤កន្លែង នៅក្នុងប្រទេស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា