សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីបន្ថែមទៀតនៃជំងឺកូវីដ១៩ចំនួន៥៦៩នាក់ គិតត្រឹមម៉ោងសូន្យៗនៅថ្ងៃសុក្រនេះ បើធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប កើនឡើងដល់៣២.៨៨៧នាក់ ។
ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ នៅថេរ ប្រមាណជាង៥០០នាក់ សម្រាប់រយៈពេល០២ថ្ងៃជាប់ៗគ្នាមកនេះ ដែលនាំឲ្យកើនឡើងត្រីគុណស ម្រាប់រយៈពេល២០ថ្ងៃមកនេះ ដោយសារតែមានការនៅផ្តុំគ្នា ជាក្រុមតូចៗ ដែលឆ្លងជំងឺនៅក្នុងក្រុងសេអ៊ូល និងនៅខេត្ត Gyeonggi រួមទាំងអ្នកឆ្លងមកពីខាងក្រៅផងដែរ ។
ក្នុងចំណោមករណីថ្មីនេះដែរ មាន២០៤នាក់ជាអ្នកស្រុក រស់នៅក្រុងសេអ៊ូល និង១១២នាក់ ជាពលរដ្ឋរស់នៅខេត្ត Gyeonggi ។ ៤៤នាក់ ជាអ្នកចូលមក គឺមកពីបរទេស ហើយតួលេខបូកបញ្ចូលគ្នា មានចំនួន៤.៥៤៨នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា