Covid-19

ថ្ងៃទី២៧​វិច្ឆិកា​មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ១នាក់​ និងមានអ្នកជាសះស្បេីយ​១នាក់​

ភ្នំពេញ​ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន១នាក់ និងអ្នកជាសះស្បើយចំនួន១នាក់។

សូមបញ្ជាក់ថា​ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ​ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន៣០៨នាក់ ក្នុងនោះ​ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស ចំនួន២៩៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៩នាក់៕

To Top