Covid-19

អាល្លឺម៉ង់ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ១លាននាក់ហើយ

ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch Institute (RKI) បានប្រកាសឲ្យដឹង កាលពីថ្ងៃសុក្រថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងលើសពី១លានាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន២២.៨០៦នាក់ ត្រូវបានគេរាយការណ៍ ក្នុងអំឡុងពេលមួយថ្ងៃ ។

វិទ្យាស្ថាន RKI បានឲ្យដឹងថា អត្រានៃអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ប្រចាំថ្ងៃបានបន្តកើនឡើង និងបានកើនឡើង ដែលមានក្នុងកំណត់ត្រាថ្មី ចំនួន៤២៦នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់១៥.៦៨៦នាក់ ។

ចំនួនអ្នកជំងឺកូវីដ១៩ ក្នុងសម្រាកនៅអង្គភាពថែទាំជំងឺ បានកើនឡើងពី៦៥៥នាក់ ដល់២.៣៩៥នាក់ គិតចាប់ពីពាក់កណ្តាលខែតុលា ។

វិទ្យាស្ថានខាងលើបានឲ្យដឹងថា ចំនួនអ្នកឈឺនៅតែបន្តកើនឡើង ប៉ុន្តែចំនួននៃការកើនឡើង តែស្ថិតក្នុងកម្រិតទាបជាងមុន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top