Covid-19

ផ្ទុះករណីឆ្លង ក្នុងសហគមន៍ឡើងវិញ វៀតណាមបញ្ជា ឱ្យបញ្ឈប់រាល់ជើងហោះហើរ ពាណិជ្ជកម្មអន្តរជាតិ ដែលមកពីបរទេស

បរទេស៖ រដ្ឋាភិបាលវៀតណាម បានពន្យាផែនការ រៀបចំការហោះហើរពាណិជ្ជកម្ម ដើម្បីនាំជនជាតិវៀតណាម ដែលជាប់នៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ មកប្រទេសវិញ បន្ទាប់ពីរកឃើញករណីឆ្លងថ្មី នៅក្នុងសហគមន៍។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីលោក ង្វៀន ស៊ុនហ្វុក កាលពីថ្ងៃអង្គារ បានបញ្ជាឱ្យបញ្ឈប់ ជាបណ្តោះអាសន្ន នូវរាល់ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ ដែលមកពីបរទេស ខណៈ ដែលរដ្ឋាភិបាលទីក្រុង ហូជីមិញ បានរកឃើញករណីឆ្លង ក្នុងសហគមន៍ចំនួន ៣នាក់ ។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ត្រូវបានកំណត់ថា នឹងចាប់ផ្តើមប្រតិបត្តិការចំនួន ៣៣ ជើងហោះហើរ ប្រចាំសប្តាហ៍ រហូតដល់ពាក់កណ្តាលខែមករា។

យោងតាមអាជ្ញាធរ អាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) ជនជាតិវៀតណាមប្រហែល ៣០ ០០០ នាក់ មានបំណងវិលត្រឡប់ ពីប្រទេសជប៉ុន និង ១៥.០០០ នាក់ពីប្រទេសកូរ៉េខាងត្បូងនិងកោះតៃវ៉ាន់ ដែលជាទីផ្សារការងារធំបំផុត របស់វៀតណាម៕ ប្រែសម្រួលៈ ណៃ តុលា

To Top