Covid-19

វៀតណាម មានករណី ឆ្លងកូវីដ១៩ថ្មីចំនួន៣នាក់ នាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងលើសពី១.៣០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១.៣៦១នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ដោយសារជំងឺចំនួន៣៥នាក់ ។

ក្រសួងបានឲ្យដឹងថា ករណីថ្មី អ្នកដែលឆ្លងជំងឺបូករួមទាំងជនជាតិនេប៉ាល់ម្នាក់ និង០២នាក់ជាជនជាតិវៀតណាម ដែលថ្មីៗនេះបានចូលមកក្នុងប្រទេសដែលមកពីបរទេស និងត្រូវបានធ្វើចត្តាឡីស័កនៅពេលមកដល់ប្រទេស ។

ក្រសួងក៏បានប្រកាសថា មានអ្នកជំងឺ០៨នាក់បន្ថែមទៀតដែលបានជាសះស្បើយពីជំងឺ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយពីជំងឺនៅក្នុងប្រទេសសរុប១.២០៩នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top