Covid-19

អ៊ីរ៉ង់ មានអ្នកឆ្លង ជំងឺកូវីដ១៩ កើនឡើងដល់លើសពី ១លាននាក់ហើយ

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា ករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១៣.៩២២នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើង ដល់១.០០៣.៤៩៤នាក់ ។

លោកស្រី Sima Sadat Lari អ្នកនាំពាក្យមកពី ក្រសយងសុខាភិបាល និងវេជ្ជសាស្ត្រអប់រំរបស់ប្រទេសអ៊ីរង់ ត្រូវបានដកស្រង់ដែលបានលើកឡើង ដោយគេហទំព័របស់ក្រសួងថា ក្នុងចំណោមពលរដ្ឋដែលជាអ្នកឆ្លងជំងឺថ្មីៗនេះ នៅសម្រាកនៅមន្ទីរពេទ្យចំនួន១.៩២១នាក់ ។

លោកស្រី Sadat Lari បានលើកឡើងថា ចំនួនអ្នកស្លាប់ប្រចាំថ្ងៃបន្ថែមទៀតមាន៣៥៨នាក់ដោយសារវីរុសកូរ៉ូណា ត្រូវបានចុះបញ្ជី ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងរាតត្បាតនៅក្នុងប្រទេសកើនឡើងដល់៤៩.៣៤៨នាក់ ។

លោកស្រីបានបន្ថែមថា អ្នកជំងឺចំនួន៦៩៩.៣១៥នាក់ បានជាសះស្បើយពីជំងឺ ឬត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យវិញ ហើយបច្ចុប្បន្ននេះ មានអ្នកជំងឺចំនួន៥.៨២៤នាក់ ដែលមានស្ថានភាពស្ថិតក្នុងគ្រោះថ្នាក់បំផុត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top