Covid-19

សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ១៤លាននាក់ហើយ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក ត្រូវបានគេកត់ត្រាថ្មីរបស់ពិភពលោក ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ខ្ពស់ក្នុង១ថ្ងៃ និងមានអ្នកព្យាបាល នៅមន្ទីរពេទ្យច្រើនបំផុត ខណៈដែលមានអ្នកឆ្លងជំងឺ លើសពី១៤លាននាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។

ក្នុងរយៈពេល៦ថ្ងៃគត់ សម្រាប់សហរដ្ឋអាមេរិក ដែលបានបន្ថែមអ្នកឆ្លងជំងឺថ្មី ចំនួន១លាននាក់ ។

មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការោគសហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា សរុបករណីថ្មីមានចំនួន១៩៦.២២៧នាក់ និងមានអ្នកស្លាប់ចំនួន២.៧៦២នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធ ។

ករណីថ្មីប្រចាំថ្ងៃត្រូវបានរាប់ ដែលបានដាក់ក្នុងកំណត់ត្រាថ្មី របស់ពិភពលោក ដែលនាំឲ្យគិតជាមធ្យម មានរយៈពេល៧ថ្ងៃហើយ ដែលមានអ្នកឆ្លងជំងឺប្រចាំថ្ងៃកើនឡើង ដល់ជាង១៦៣.០០០នាក់ ។ គិតត្រឹមថ្ងៃពុធ ជាថ្ងៃទី២៥ជាប់ៗគ្នា ដែលមានករណី ឆ្លងជំងឺប្រចាំថ្ងៃកើនឡើង នៅសហរដ្ឋអាមេរិក ដែលលើសពី១០០.០០០នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top