ភ្នំពេញ ៖ លោកស្រី ឱ វណ្ណ ឌីន អ្នក នាំពាក្យ ក្រសួង សុខាភិបាល បាន ពន្យល់ ពីការចម្លងវីរុសកូវីដ-១៩ តាមការកាន់ក្រដាសប្រាក់ដែលមានប្រឡាក់ទឹករំអិលផ្លូវដង្ហេីមអ្នកមានវីរុសកូវីដ-១៩ ។
លោកស្រី ឱ វណ្ណ ឌីន បានពន្យល់ដូចតទៅនេះ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រៅពីការប៉ះពាល់វត្ថុប្រេីប្រាស់ដែលអ្នកជំងឺកូវីដ-១៩ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀតតាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយពីព្រឹកមុិញនេះ ខ្ញុំសុំឆ្លេីយនូវសំណួរដែលបានសាកសួរមកខ្ញុំពីបងប្អូនមួយចំនួនលេីការចម្លងតាមក្រដាសប្រាស់ នោះ ខ្ញុំសូមជម្រាបជូនដូចតទៅ ៖
ប្រសិនបេីបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហេីម ដូចជា សំបោរ ឫស្លេសទឹកមាត់ ឫយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ ហេីយមិនបានលាងដៃនឹងសាប៊ូ ឫអាល់កុល ឫទឹកជែលសម្រាប់លាងដៃ ភ្លាមៗ ទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលេីក្រដាស់ប្រាស ហេីយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហេីយបុគ្គលនោះ យកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់ ភ្នែក ជាដេីម ដែលធ្វេីឲ្យមានការចម្លងបានលឿនជាទីបំផុត ។ បន្ទាប់មក ក៏មានការចម្លងបន្តៗគ្នា ប្រសិនបេីមិនបាន លាងដៃ ពាក់ម៉ាស់ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីងទៅ៕