អាប់ឌីស អាបារ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការោគប្រចាំនៅអាហ្វ្រិក (Africa CDC) បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់២.២៤៨.២៦៩នាក់ គិតត្រឹមល្ងាចថ្ងៃអាទិត្យ ។
ទីភ្នាក់ងារត្រួតពិនិត្យជំងឺ និងបង្ការោគប្រចាំទ្វីបនេះបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ចំនួនអ្នកស្លាប់ដោយជំងឺឆ្លងរាតត្បាតនេះ បានកើនឡើងដល់៥៣.៥៤៣នាក់ ។
ទីភ្នាក់ងារត្រួតពិនិត្យជំងឺ និងបង្ការោគប្រចំាទ្វីប បានឲ្យដឹងថា សរុបពលរដ្ឋចំនួន១.៩១៦.២២៧នាក់ បានឆ្លងជំងឺកូវីដ១៩ ដែលបានជាសះស្បើយពីជំងឺ នៅទូទាំងទ្វីប ។
បណ្តាប្រទេសនៅអាហ្វ្រិកដែលរងផលប៉ះពាល់ខ្លាំងដោយជំងឺកូវីដ១៩ភាគច្រើន ក្នុងនោះរាប់ទាំង អាហ្វ្រិកខាងត្បូង ម៉ារ៉ុក អេហ្ស៊ីប និងអេត្យូពី ដែលតួលេខទាំងនេះ បានមកពី CDC ប្រចាំនៅទ្វីបអាហ្វ្រិកបានបង្ហាញឲ្យដឹង ៕