សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ឲ្យដឹងថា មានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន៦១៥នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក ធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់៣៨.១៦១នាក់ ។
ករណីឆ្លងជំងឺប្រចាំថ្ងៃនៅថេរ លើសពី៦០០នាក់ សម្រាប់រយៈពេល០២ថ្ងៃមកនេះ ដែលនាំឲ្យតួលេខបានកើនឡើងត្រីគុណសម្រាប់រយៈពេល៣០ថ្ងៃ ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ដោយសារតែការនៅប្រមូលផ្តុំគ្នា នៅក្រុងសេអ៊ូល និងនៅបរិវេណខេត្ត Gyeonggi រួមទាំងករណីនៃអ្នកនាំចូល ។
ក្នុងចំណោមករណីថ្មី មាន២៣១នាក់នៅក្រុងសេអ៊ូល និង១៥៤នាក់ជាអ្នកស្រុកនៅខេត្ត Gyeonggi ។
មានអ្នកមកពីបរទេសដែលជាអ្នកឆ្លងជំងឺនាំចូលចំនួន៣៥នាក់ បូករួមទាំងតួលេខសរុបកើនឡើងដល់៤.៧៤៣នាក់ ។
ចំនួនអ្នកស្លាប់មាន០៤នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៥៤៩នាក់ ។ អត្រានៃមរណភាពសរុបនៅថេរ គឺ១.៤៤ភាគរយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាកមរា