បរទេស៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានមានប្រសាសន៍ថា ប្រទេសឥណ្ឌូនេស៊ី បានទទួលថ្នាំវ៉ាក់សាំង មេរោគកូរ៉ូណាជើងដំបូង ពីប្រទេសចិន នៅថ្ងៃអាទិត្យម្សិលមិញនេះ ស្របពេលដែលរដ្ឋាភិបាល ត្រៀមរៀបចំកម្មវិធី ដាក់ថ្នាំបង្ការរោគទ្រង់ទ្រាយធំ។
នៅក្នុងសន្និសីទតាមអនឡាញមួយ លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងប្រាប់ថា ប្រទេសរបស់លោក ទើបតែទទួលបានថ្នាំវ៉ាក់សាំង ការពារជម្ងឺកូវីដ១៩ ចំនួន១,២លានដូស ពីក្រុមហ៊ុន Sinovac Biotech Ltd. របស់ប្រទេសចិន ហើយវាជាថ្នាំវ៉ាក់សាំងមួយ ដែលប្រទេសឥណ្ឌូនេស៊ី បាននិងកំពុងតែធ្វើតេស្ត តាំងពីខែសីហាមកម្ល៉េះ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា លោក Joko Widodo បានមានប្រសាសន៍បន្ថែមទៀតថា រដ្ឋាភិបាលមានគម្រោង ទទួលយកថ្នាំវ៉ាក់សាំងនេះ ចំនួន១,៨លានដូសផ្សេងទៀត នៅដើមខែមករា៕ ប្រែសម្រួល៖ប៉ាង កុង