Covid-19

សម្តេចតេជោ បង្ហាញគណនីទទួលថវិកាបរិច្ចាគ សម្រាប់ទិញថ្នាំវ៉ាក់សាំងកូវីដ១៩ ចំនួន៤បន្ថែម, Wing, Aceleda Canadia និង Vattanac

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រៅពីបានថ្លែងអំណរគុណដល់សម្បុរសជន សម្តេចក៏បានបន្ថែមនូវគណនីធនាគារ ចំនួន៤ទៀត សម្រាប់ការទទួលថវិកាបរិច្ចាគ សម្រាប់ទិញថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលក្នុងនោះរួមមាន៖ Wing, Aceleda, Canadia និង Vattanac។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០ ឱ្យដឹងថា៖

បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់!

ស្មារតីសាមគ្គីភាព វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ក្នុងចំណោមប្រជាជនកម្ពុជាយើង មានធំធេងមហាសាលដែ លបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។

មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។

ដោយមានសំណូមពរពីប្រជាជនយើង​ ខ្ញុំព្រះករុណាខ្ញុំ​ សុំបន្ថែមគណនី​៤ទៀតនៅ1-ធនាគារអេស៊ីលីដា​, 2-ភ្នាក់ងារវីង (Wing), 3-ធនាគារវឌ្ឍនះ​ 4-ធនាគារកាណាឌីយ៉ា​ ​ដែលអាចផ្ទេរជាប្រាក់រៀលនិងប្រាក់ដុល្លារ ដោយមិនមានការបង់សេវា។

1)-សម្រាប់វីង ( Wing) គណនីប្រាក់រៀលគឺ​ 9992, ប្រាក់ដុល្លារគឺ​ 9991។

2)-ចំពោះអេស៊ីលីដា​ គណនីប្រាក់រៀលគឺ​ 00010556999989, ប្រាក់ដុល្លារគឺ​ 00010556999999។
 
3)-ចំពោះធនាគារវឌ្ឍនះ​ គណនីប្រាក់រៀលគឺ​ 050.01.66.099999.7, ប្រាក់ដុល្លារគឺ​ 050.02.66.009999.7។

4)-ចំពោះធនាគារកាណាឌីយ៉ា​ គណនីប្រាក់រៀលគឺ​ 0010005261568, ប្រាក់ដុល្លារគឺ​ 0010005261557។

សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើប្រាក់ តាមរយៈលេខគណនីខាងលើនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលខ្ញុំព្រះករុណាខ្ញុំ មានបំណងចាក់ជូនប្រជាជន ឱ្យបាន១០លាននាក់ ដែលត្រូវការវ៉ាក់សាំង រហូត២០លានដូស និងតម្រូវការចំពោះមុខ នាដំណាក់កាលទីមួយ ចំនួន១លានដូស សម្រាប់ចាក់ ជូន៥០ម៉ឺននាក់ ដែលកំពុងបំពេញការងារ នៅកន្លែងដែលមានហានិភ័យ និងកំពុងមានហានិភ័យ ដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសំអាតទីក្រុង ទីប្រជុំជន។ល។ ដែលត្រូវទទួលបាន នៅដំណាក់កាលទីមួយនេះ។

ខ្ញុំព្រះករុណា ខ្ញុំជឿជាក់ថា កម្ពុជាយើងពិតជាអាចធ្វើបាន ក្នុងស្មារតីសាមគ្គី និងការចូលរួមដូចសព្វថ្ងៃនេះ៕

To Top