វ៉ាស៊ីនតោន៖ និយតករថ្នាំពេទ្យសហរដ្ឋអាមេរិក បានផ្តល់ការអនុញ្ញាតឱ្យប្រើជាបន្ទាន់ សម្រាប់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer Inc ដែលបានត្រួសត្រាយផ្លូវ សម្រាប់ប្រទេស ដែលបានទទួលរងនូវករណីឆ្លងវីរុស និងការស្លាប់ខ្ពស់បំផុត នៅលើពិភពលោក ដើម្បីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងដ៏ធំមួយ។
ការផ្លាស់ប្តូរនេះកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីចក្រភពអង់គ្លេស បានចាប់ផ្តើមចាក់វ៉ាក់សាំង ដែលបានក្លាយជា ប្រទេសលោកខាងលិចដំបូងគេ ដែលបានធ្វើដូច្នេះ។ និយតករសុខភាពរបស់កាណាដា ក៏បានអនុម័តវ៉ាក់សាំងនេះផងដែរ កាលពីថ្ងៃពុធ។
ក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech SE បានដាក់ពាក្យ ស្នើសុំទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក កាលពីថ្ងៃទី២០ ខែវិច្ឆិកា គាំទ្រការដេញថ្លៃរបស់ខ្លួន ជាមួយទិន្នន័យសាកល្បង ដំណាក់កាលចុងក្រោយ បង្ហាញពីអត្រាប្រសិទ្ធភាព ៩៥ ភាគរយប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាជំងឺផ្លូវដង្ហើមបណ្តាលមកពី វីរុស កូ រ៉ូ ណា ប្រភេទ ថ្មី៕ ដោយ៖ ឈូក បូរ៉ា