Covid-19

ក្នុងរយៈពេល២៤ម៉ោង ឈីលី មានអ្នកឆ្លងជំងឺកូវីដ១៩ ជាង២.១០០នាក់

សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានរាយការណ៍នៅថ្ងៃអាទិត្យថា ប្រទេសឈីលី មានអ្នកឆ្លងវីរុសកូរ៉ូណា (កូវីដ១៩) ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ តួលេខប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី២៥ ខែកញ្ញា សរុបមានអ្នកឆ្លងជំងឺកើនឡើង ដល់៥៧១.៩១៩នាក់ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសនេះក៏បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់បន្ថែមទៀត ចំនួន៤០នាក់ ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់១៥.៨៨៦នាក់ ។

ក្រសួងបានបន្ថែមថា សេចក្តីរាយការណ៍របស់ខ្លួនប្រចាំថ្ងៃ មកដល់ពេលនេះ មានពលរដ្ឋចំនួន៥៤៤.៨២២នាក់ បានជាសះស្បើយពីជំងឺ ទន្ទឹមនឹងនេះដែរ មានពលរដ្ឋចំនួន១០.៨៨៧នាក់ កំពុងសម្រាកព្យាបាល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top