Covid-19

ILO៖ បាត់បង់ការងារ ៨១លានកន្លែង ដោយសារកូវីដ១៩ បង្កភាពវឹកវរ នៅទីផ្សារពលកម្មអាស៊ីប៉ាស៊ីហ្វិច (Video)

ភ្នំពេញ៖ អង្គការពលកម្មអន្តរជាតិ (ILO) បានរកឃើញថា វិបត្តិជំងឺរាតត្បាតជាសាកល កូវីដ១៩ បានធ្វើឱ្យការងារជាង៨១លានកន្លែង ត្រូវបាត់បង់ ដោយសារកូវីដ១៩ បង្កភាពវឹកវរ នៅទីផ្សារពលកម្មអាស៊ីប៉ាស៊ីហ្វិច។ នេះបើតាមILO ប្រកាសឱ្យនៅថ្ងៃអង្គារទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

ការធ្លាក់ចុះទ្រង់ទ្រាយធំ នៅក្នុងម៉ោងធ្វើការងារ ដោយសារតែវិបត្តិកូវីដ១៩ បានបង្កផលប៉ះពាល់​យ៉ាងធំ​ធេងដល់ការងារនិងប្រាក់ចំណូល នៅក្នុងអាស៊ី និងអាស៊ីប៉ាស៊ីហ្វិច នេះបើយោងតាមរបាយការណ៍ ចក្ខុវិស័យសង្គមនិងការងារអាស៊ីប៉ាស៊ីហ្វិច ឆ្នាំ២០២០។

លោកស្រី សារ៉ា អែលឌើ ឧបការីអគ្គលេខាធិការILO ប្រចាំអាស៊ី និងអាស៊ីប៉ាស៊ីហ្វិច បានថ្លែងថា “កូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ ទីផ្សារការងារ ក្នុងតំបន់ដែលរដ្ឋាភិបាលមួយចំនួន ក្នុងតំបន់បានត្រៀមខ្លួនគ្រប់គ្រង។ ការគ្របដណ្តប់លើសន្តិសុខសង្គម កម្រិតទាប និងសមត្ថភាពស្ថាប័នមានកម្រិត នៅក្នុងប្រទេសជាច្រើន បានបង្កការលំបាក ក្នុងការជួយសហគ្រាសនិងកម្មករ ឱ្យវិលត្រឡប់ទៅរកស្ថានភាពរបស់ពួកគេវិញ ដែលជាស្ថានភាពមួយ បានកើតឡើង នៅពេលដែលមនុស្សមួយចំនួនធំ នៅតែមាន​នៅក្នុងសេដ្ឋកិច្ចក្រៅផ្លូវការ។ ភាពទន់ខ្សោយ​មុនវិបត្ដិទាំងនេះ បានធ្វើឱ្យមនុស្សជាច្រើន រងនូវការឈឺចាប់នៃអសន្តិសុខ សេដ្ឋកិច្ច នៅពេលដែល​ជំងឺរាតត្បាត បានវាយប្រហារ និងធ្វើឱ្យប៉ះពាល់ ដល់ចំនួន​ម៉ោងធ្វើការ និងការងារ”។

ប្រទេសកម្ពុជា​ ដែលស្ថិតនៅក្នុងតំបន់អាស៊ី ក៏ត្រូវបានវាយតម្លៃពីផលប៉ះពាល់នេះដែរ៕

ដោយៈ​ សយ សុជាតា

(video: ILO)

To Top