Covid-19

ហុងកុង មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧០នាក់ ខណៈកាណាដា មានអ្នកឆ្លងជំងឺកើនឡើងខ្ពស់

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ថា មជ្ឈមណ្ឌលការពារសុខភាពរបស់ក្រុងហុងកុង (CHP) បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៧០នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់៧.៩៦៩នាក់ ។

មជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា ករណីថ្មីក្នុងនោះរាប់ទំាងអ្នកឆ្លងជំងឺក្នុងស្រុកចំនួន៦៤នាក់ ជាមួយគ្នានេះដែរ ចំនួន២៥ករណីមិនស្គាល់ច្បាស់ពីប្រភពចម្លងជំងឺ ។

យោងតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យនៅក្រុងហុងកុង បានឲ្យដឹងថា មានអ្នកជំងឺចំនួន១.១១៥នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយក្នុងនោះមាន៦១នាក់ មានអាការៈធ្ងន់ធ្ងរ ។

នៅថ្ងៃសុក្រដដែលនោះ រដ្ឋបាលក្រុងហុងកុង បានប្រកាសថា ប្រទេសកាណាដា នឹងត្រូវប្តូរនៅក្នុងបញ្ជីឈ្មោះដែលជាប្រទេសមានហានិភ័យខ្ពស់បំផុតចាប់ពីថ្ងៃទី២៥ ខែធ្នូ បន្ទាប់ពីប្រទេសចំនួន១៩ ក្នុងនោះរាប់ទាំង សហរដ្ឋអាមេរិក អង់គ្លេស បារាំង ឥណ្ឌា ហ្វីលីពីន និងអាហ្វ្រិកខាងត្បូ ង៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top