Covid-19

ករណីកូវីដ១៩ ពិភពលោក កើនលើស ៧៥លានករណី

បរទេស៖ ការឆ្លងមេរោគកូរ៉ូណា នៅលើពិភពលោក គិតត្រឹមថ្ងៃសៅរ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានកើនឡើងលើសចំនួន ៧៥លានករណី ស្របពេលដែលប្រទេសមួយចំនួន នៅជុំវិញពិភពលោក ចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង ការពារប្រឆាំងនឹងមេរោគថ្មីនេះ។

នៅក្នុងខែនេះ ប្រទេសអង់គ្លេស បានក្លាយជាប្រទេសលោកខាងលិចទីមួយ ដែលបានចាប់ផ្តើម ចាក់ថ្នាំវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ដែលអភិវឌ្ឍផលិតឡើង ដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុនដៃគូអាល្លឺម៉ង់ BioNtech ហើយបន្ទាប់មក គឺសហរដ្ឋអាមេរិក ដែលបច្ចុប្បន្ននេះ ក៏អនុម័តថ្នាំវ៉ាក់សាំងពីក្រុមហ៊ុន Moderna ផងដែរ។

យោងតាមសេចក្តីរាយការណ៍ តំបន់អឺរ៉ុបនៅតែជាតំបន់ ដែលមានករណីឆ្លងច្រើនបំផុត គឺមានចំនួនដល់ទៅ១,៦លានករណី បន្ទាប់មកគឺអាមេរិកខាងជើង មានចំនួន១៧,៩លានករណី អាមេរិកឡាទីន មានចំនួន១៤,៥លានករណី និងអាស៊ីមានចំនួន ១៣លានករណី៕ ប្រែសម្រួល៖ប៉ាង កុង

To Top