Covid-19

ថៃ គ្រោងបិទខេត្តមួយចំនួនទៀត ប្រសិនបើករណីឆ្លងថ្មី នៅតែបន្តរាលដាល

បរទេស៖ ក្រសួងសុខាភិបាលប្រទេសថៃ បានចាត់តាំង ឱ្យរៀបចំគោលការណ៍ណែនាំច្បាស់លាស់ សម្រាប់ការបិទខេត្តជាច្រើនទៀត ប្រសិនបើការរីករាលដាលនៃវីរុសកូរ៉ូណា បន្តឆ្លងរាលដាលថែមទៀតនោះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយនៅថ្ងៃច័ន្ទថា ភារកិច្ចត្រូវបានប្រគល់ជូន រដ្ឋមន្រ្តីសុខភាពសាធារណៈ Anutin Charnvirakul ដោយនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា ក្នុងកិច្ចប្រជុំមួយនៅឯវិមានរដ្ឋាភិបាល។

ផ្ទាំងពាណិជ្ជកម្ម

ឧត្តមសេនីយ៍ ប្រាយុទ្ធ ចង់បានលក្ខណៈវិនិច្ឆ័យ ដែលបានកំណត់ នៅក្នុងព្រឹត្តិការណ៍នេះច្រើនជាងមួយខេត្ត ឬសូម្បីតែខេត្តទាំងអស់ ដែលចាំបាច់ត្រូវបិទច្រក។

សូមជម្រាបថា ការឆ្លងថ្មីនៃវីរុសកូវីដ១៩ជាង ៨០០នាក់ ត្រូវបានរកឃើញនៅខេត្ត សាមុត សាខន។ ករណីឆ្លងទាំងអស់ ត្រូវបានផ្សារភ្ជាប់ទៅនឹងទីផ្សារ ដែលលក់បង្គាលក់ដុំ៕ ប្រែសម្រួលៈ ណៃ តុលា

To Top