Covid-19

ប្រទេសនៅអឺរ៉ុប ដាក់បម្រាមធ្វើដំណើរ លើចក្រភពអង់គ្លេស ជុំវិញការវិវឌ្ឍន៍ នៃការចម្លងថ្មីវីរុសកូវីដ១៩

បរទេស៖ បណ្តាប្រទេសនៅអ៊ឺរ៉ុប បានចាប់ផ្តើមដាក់បម្រាម លើការធ្វើដំណើរលើចក្រភពអង់គ្លេស បន្ទាប់ពីប្រទេសនេះបានរាយការណ៍ អំពីការឆ្លងមេរោគដែលងាយនឹងឆ្លង និងមិនអាចគ្រប់គ្រងបាន នៃករណីវីរុសដែលកំពុងវិវឌ្ឍន៍ខ្លួន។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេស អៀរឡង់ អាល្លឺម៉ង់ បារាំងអ៊ីតាលី ហូល្លង់ និង ប្រទេស ប៊ែលហ្សិក សុទ្ធតែកំពុងបញ្ឈប់ជើងហោះហើរទៅអង់គ្លេស។ វិធានការនេះ មានលក្ខណៈខុសគ្នា និងមានរយៈពេលខ្លី ប៉ុន្តែច្បាប់បារាំង ក៏ជះឥទ្ធិពលដល់ការដឹកជញ្ជូន តាមប៉ុស្តិ៍ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

លោកនាយករដ្ឋមន្រ្តី Boris Johnson កាលពីថ្ងៃសៅរ៍ បានណែនាំការដាក់កម្រិតថ្មីចំនួន៤ នៅតំបន់ទាំងនោះ ដោយលុបចោលការបន្ធូរបន្ថយច្បាប់ ដែលបានគ្រោងធ្វើឡើង ក្នុងរយៈពេលបុណ្យណូអែល សម្រាប់មនុស្សរាប់លាននាក់៕ ប្រែសម្រួលៈ ណៃ តុលា

To Top