Covid-19

ក្រុមប៉ូលិស អ្នកពន្លត់អគ្គិភ័យ និងគ្រូបង្រៀនជាអ្នកបន្ទាប់ ដើម្បីទទួលបានវ៉ាក់សាំង

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត USA Today នៅថ្ងៃនេះបានសរសេរថា ក្រុមប៉ូលិស ក្រុមអ្នកពន្លត់អគ្គិសភ័យ និងក្រុមគ្រូបង្រៀន ព្រមទាំងអ្នកលក់ទំនិញផង ត្រូវបានគេជឿជាក់ថា បានក្លាយទៅជាគោលដៅបន្ទាប់ សម្រាប់ការចាក់វ៉ាក់សាំងនៅអាមេរិក។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយភ្នាក់ងារទទួលបន្ទុក កិច្ចការងារត្រួតពិនិត្យចំណីអាហារ និងឧិសថបានបញ្ជាក់ទៀតថា កាលពីថ្ងៃអាទិត្យ ក្រោយការបោះឆ្នោត សម្រេចលទ្ធផល ១៣ទល់នឹង១ ក្នុងការចាក់វ៉ាក់សាំង ដំណាក់កាលទី២ ព្រមជាមួយនឹងមនុស្សចាស់វ័យ ៧៥ឆ្នាំឡើង និងដំណាក់កាលទី៣ ជាមួយនឹងក្រុមនុស្ស ដែលមានអាយុ៦៥ឆ្នាំ ដល់ទៅ៧៤ឆ្នាំ ព្រមទាំងមនុស្ស ដែលមានអាយុពី១៦ឆ្នាំទៅ៦៤ឆ្នាំ ដែលធ្វើការនៅក្នុងកិច្ចការងារចំាបាច់។

គួរឲ្យដឹងដែរថា មកដល់ពេលនេះវ៉ាក់សាំងចំនួន២ហើយ ដែលត្រូវបានរដ្ឋាភិបាលអាមេរិក ទទួលស្គាល់និងអនុញ្ញាត ឲ្យប្រើប្រាស់នៅក្នុងការចែកចាយជាបន្ទាន់ នៅក្នុងប្រទេសក្នុងនោះ មានដូចជា Pfizer និង Moderna ។ Moderna ដែលទើបត្រូវបានប្រកាសទទួលស្គាល់
កាលពីថ្ងៃសុក្រសប្តាហ៍មុននោះ នឹងត្រូវមានវត្តមាននៅតាមមន្ទីរពេទ្យនានា ក្នុងប្រទេសចាប់ពីថ្ងៃចន្ទនេះហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top