Covid-19

អគ្គនាយកអន្តោប្រវេសន៍ ៖ ការពង្រឹងការងារជំនាញ តាមច្រកទ្វារអន្តរជាតិ ដើម្បីអនុវត្តវិធានទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានឲ្យដឹងថា ការពង្រឹងការងារជំនាញតាមច្រកទ្វារអ ន្តរជាតិ ដើម្បីអនុវត្តវិធាន ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំក្រសួងសុខាភិបាល។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងកិច្ចប្រជុំ ស្តាប់របាយការណ៍ និងត្រៀមផែនការគ្រប់គ្រងច្រកទ្វារអន្តរជាតិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក គៀត ច័ន្ទថារិទ្ធ បានក្រើនរម្លឹកដល់មន្រ្តីអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ឲ្យយកចិត្តទុកដាក់រក្សាគម្លាតបុគ្គល រក្សាអនាម័យលាងដៃនឹងសាប៊ូ អាកុល ឬជែល និងប្រុងប្រយ័ត្នការឆ្លងពីអ្នកដំណើរ ដែលចូលមកកម្ពុជា។

លោកបានថ្លែងថា «ការពង្រឹងការងារជំនាញ នៅតាមច្រកទ្វារអន្តរជាតិ ជាពិសេសច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ និងពង្រឹងកិច្ចសហប្រតិបត្តិការណ៍ ជាមួយក្រុមចត្តាឡីស័ក របស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តនូវវិធានទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល»៕

To Top