ឡុងដ៏៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ថា តូលេខផ្លូវការបានប្រកាស់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា មានអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន៣៩.០៣៦នាក់ នៅចក្រភពអង់គ្លេស ដែលគេបានរកឃើញតាមរយៈ ការធ្វើតេស្តលទ្ធផលវិជ្ជមាននៃមេរោគកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងវីរុសកូរ៉ូណា សរុបកើនឡើងដល់២.១៨៨.៥៨៧នាក់ ។
ទិន្នន័យបានបង្ហាញថា ពលរដ្ឋចំនួន៥៧៤នាក់បន្ថែមទៀតបានស្លាប់ក្នុងថ្ងៃដូចគ្នានៃការធ្វើតេស្តរកមេរោគ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាសរុបនៅអង់គ្លេសកើនឡើងដល់៦៩.៦២៥នាក់ ។
តួលេខបានមកពីក្រុម សេវាកម្មសុខាភិបាលជាតិ (NHS) បានឲ្យដឹងថា ពលរដ្ឋប្រមាណ១៧៣.៨៧៥នាក់ បានទទួលលទ្ធផលថា មានវិជ្ជមាន គិតពីថ្ងៃទី១០ដល់១៦ ខែធ្នូ នៅអង់គ្លេស ដែលជាចំនួនខ្ពស់បំផុតប្រចាំ សប្តាហ៍នៃអ្នកមានលទ្ធផលវិជ្ជមានវីរុសកូរ៉ូណា ចាប់តាំងពីជំងឺបានកើតឡើងនៅក្នុងខែឧសភា ៕