Covid-19

មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងជិត១២០.០០០នាក់

រ៉ងហ្គូន៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានចេញប្រកាសមួយថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់១១៩.៧៨៨នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រទេសនេះត្រូវបានគេ រាយការណ៍មកថា មានអ្នកឆ្លងជំងឺថ្មីចំនួន៩១៩នាក់ និងមានអ្នកស្លាប់ចំនួន២៥នាក់ បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ចំនួនអ្នកស្លាប់បានកើនឡើងដល់២.៥៣២នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។
មានអ្នកជំងឺចំនួន៩៩.៩២៧នាក់ បានជាសះស្បើយពីជំងឺ ដែលបានចាកចេញពីមន្ទីរពេទ្យនានា ។

វត្ថុវិភាគជាង១,៦៨លានកញ្ចប់ត្រូវបានយកទៅធ្វើតេស្តរកមើលមេរោគបង្កជំងឺចាប់តាំងពីបានរកឃើញវត្តមានវីរុសជាលើកដំបូងនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមីនា នៅក្នុងឆ្នាំនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top