បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រទេសបារាំងបានរាយការណ៍អំពីករណីដំបូងនៃកូវីដពូជក្លាយដែលត្រូវបានគេដឹងថាបានតែកំពុងផ្ទុះ នៅក្នុងប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះ។
ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងសុខាភិបាលនៃប្រទេសបារាំងបានបញ្ជាក់ទៀតថាបុរសម្នាក់ដែលជនជាតិ បារាំងរូបនេះគឺជាអ្នកដែលរស់នៅក្នុងក្រុង Tours និងក៏ជាអ្នកដែលទើបបានធ្វើដំណើរមកពីចក្រភពអង់គ្លេស កាលពីថ្ងៃទី១៩ខែធ្នូផងដែរ។
គួរឲ្យដឹងដែរថាក្រោយការប្រកាសអំពីវត្តមាន នៃកូវីដពូជក្លាយថ្មីនៅអង់គ្លេសរួចមកមានបណ្តាប្រទេសជាង៥០មកហើយ បូករួមទាំងប្រទេសក្បែរខាងផងបានដាក់បម្រាម យ៉ាងតឹនតឹងជាមួយនឹងអង់គ្លេសពាក់ព័ន្ធទៅនឹង ការធ្វើដំណើរឆ្លងគ្នាទៅវិញទៅមក៕
ប្រែសម្រួល៖ស៊ុនលី