Covid-19

រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី៣លាននាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នំា២០២០ថា មជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺកូវីដ១៩របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅ ថ្ងៃសៅរ៍នេះថា រុស្ស៊ី បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺថ្មីចំនួន២៩.២៥៨នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៣.០២១.៩៦៤នាក់ ។

ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ថ្មីមាន៥៦៧នាក់ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនឡើងដល់៥៤.២២៦នាក់ ។ មជ្ឈមណ្ឌលបានឲ្យដឹងដូច្នេះ ។

លើសពីនេះ គិតត្រឹមថ្ងៃនេះ ពលរដ្ឋចំនួន២.៤២៦.៤៣៩នាក់ បានជាសះស្បើយពីជំងឺ ក្នុងនោះរាប់ទាំងអ្នកជាសះស្បើយពីជំងឺចំនួន២៨.១៨៥នាក់ ក្នុងរយៈពេលមួយថ្ងៃមុន ។

ម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេរបស់ប្រទេសរុស្ស៊ី ហើយត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺថ្មីចំនួន៧.៤៨០នាក់ ដែលនាំអ្នកឆ្លងជំងឺសរុប កើនឡើងដល់៧៧៩.៥៨៤នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top