Covid-19

ប្រេស៊ីល មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី លើសពី១៨.០០០នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ បានចុះបញ្ជីដែលមានចំនួនអ្នកឆ្លងជំងឺថ្មី១៨.៤៧៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេសកើនឡើងដល់៧.៤៨៤.២៨៥នាក់ ។

ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់បន្ថែមទៀតចំនួន៣៤៤នាក់ត្រូវបានកត់ត្រា ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់១៩១.១៣៩នាក់ ។

រដ្ឋសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតនៅក្នុងប្រទេស ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានអ្នកឆ្លងជំងឺចំនួន១.៤២៦.១៧៦នាក់ និងមានអ្នកស្លាប់ចំនួន៤៥.៨៦៣នាក់ បន្ទាប់មកមានក្រុងរីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកឆ្លងជំងឺចំនួន៤២១.០៦៩នាក់ និងមានអ្នកស្លាប់ចំនួន២៤.៩១៨នាក់ ៕

To Top