Covid-19

កូរ៉េខាងត្បូង ប្ដេជ្ញានឹងចាប់ផ្ដើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅត្រឹមខែកុម្ភៈ

សេអ៊ូល៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានច្រានចោលការរិះគន់ កាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលរបស់លោក បានធ្វើឱ្យបរាជ័យ នូវគោលនយោបាយលទ្ធកម្ម វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ខ្លួន។

លោកបានលើកឡើង ពីការព្រួយបារម្ភថា ប្រទេសកូរ៉េខាងត្បូង ប្រហែលជាមិនទាន់ ទទួលបានវ៉ាក់សាំងគ្រប់គ្រាន់នៅឡើយទេ ឬថាប្រជាជនរបស់ខ្លួន នឹងចាក់ថ្នាំយឺតពេល។

លោកប្រធានាធិបតីបានឲ្យដឹង នៅចំពោះមុខអ្នកយកព័ត៌មានថា“ វាមិនពិតនោះទេ” នៅពេលចាប់ផ្តើម ការប្រជុំប្រចាំសប្តាហ៍របស់លោក ជាមួយជំនួយការជាន់ខ្ពស់ការិយាល័យ Cheong Wa Dae ។

លោកបានបន្ថែមថា រដ្ឋាភិបាលបានដាក់ប្រព័ន្ធ គាំទ្រអន្តរកម្មមួយទៅប្រតិបត្តិការ “ជាច្រើនខែមុន” ហើយខ្លួនបានប្រឹងប្រែងអស់ពីសមត្ថភាព សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង ដោយផ្អែកលើមតិយោបល់ របស់អ្នកជំនាញ៕ ដោយ៖ ឈូក បូរ៉ា

To Top