បរទេស៖ កាលពីដើមខែធ្នូ មេរោគកូវីដ១៩ទម្រង់ថ្មីមួយប្រភេទ ដែលត្រូវបានគេនិយាយថា ឆ្លងកាន់តែខ្លាំងនោះ ត្រូវបានគេរកឃើញ នៅក្នុងចក្រភពអង់គ្លេស ដែលជំរុញឱ្យមានវិធានការប្រឆាំងនឹងជំងឺ ដែលមានទម្រង់ថ្មីនៅក្នុងប្រទេសនេះ ខណៈដែលប្រទេសដទៃទៀត បានបិទព្រំដែនជាមួយចក្រភពអង់គ្លេស។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា អភិបាលរដ្ឋខូឡូរ៉ាដូ របស់សហរដ្ឋអាមេរិក គឺលោក Jared Polis នៅថ្ងៃអង្គារនេះបានប្រកាសថា រដ្ឋបានចុះបញ្ជីវីរុសកូរ៉ូណាទម្រង់ថ្មី ដែលត្រូវបានរកឃើញ នៅចក្រភពអង់គ្លេស។
លោក Jared Polis បានសរសេរទៀតថា “ ថ្ងៃនេះយើងបានរកឃើញករណីដំបូង នៃមេរោគកូវីដ១៩ឆ្លងទម្រង់ថ្មី នៅរដ្ឋ ខូឡូរ៉ាដូ គឺ វ៉ា B.1.1.7 ដូចនឹងវីរុសនៅអង់គ្លេស។ លោកបន្តថា បញ្ហាសុខភាពនិងសុវត្ថិភាពរបស់ប្រជាជននៅ ខូឡូរ៉ាដូគឺជាអាទិភាពចម្បងរបស់យើង ហើយយើងនឹងតាមដានករណីនេះ ក៏ដូចជាសូចនាករអាយឌីអាយ ១៩ យ៉ាងជិតស្និទ្ធបំផុត។
យោងតាមការិយាល័យអភិបាលរដ្ឋ បានអោយដឹងថា បុគ្គលដែលឆ្លងវីរុសកូវីដ១៩ ទម្រង់ថ្មីនេះ គឺ“ ប្រុសអាយុ ២០ ឆ្នាំ” ហើយមិនមានប្រវត្តិធ្វើដំណើរទេ។ បច្ចុប្បន្នយុវជនរូបនេះ កំពុងដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក រហូតដល់មានការបញ្ជាក់ ពីមន្រ្តីសុខភាពសាធារណៈហើយ លោកមិនទាន់មានទំនាក់ទំនង ជិតស្និទ្ធណាមួយនៅឡើយទេ៕ ប្រែសម្រួលៈ ណៃ តុលា