Covid-19

ប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី១៩ម៉ឺននាក់ហើយ

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹង កាលពីថ្ងៃពុធថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់ ចំនួន១.១៩៤នាក់ ដោយសារវីរុសកូរ៉ូណា គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេស បានកើនឡើងដល់១៩៣.៨៧៥នាក់

ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ការធ្វើតេស្តបានរកឃើញថា មានអ្នកឆ្លងជំងឺបន្ថែមទៀត ចំនួន៥៥.៦៤៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសកើនឡើងដល់ ៧.៦១៩.២០០នាក់ ។

រដ្ឋសៅប៉ូឡូ ជារដ្ឋស្ថិតនៅភាគអាគ្នេយ៍របស់ប្រទេស ដែលមានពលរដ្ឋ រស់នៅច្រើនជាងគេបំផុតរបស់ប្រទេស គឺជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារជំងឺឆ្លងរាតត្បាត ដែលមានអ្នកស្លាប់ ចំនួន៤៦.៤៧៧នាក់ និងអ្នកឆ្លងជំងឺ សរុបចំនួន ១.៤៥២.០៧៨នាក់ ៕

To Top